ជ្រើសរើសភាសា: Khmer Khmer English English
រដ្ឋបាលខេត្តកំពង់ធំបានរៀបចំពិធីសន្និបាទបូកសរុបល្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ ២០២៣

នៅព្រឹកថ្ងៃទី ២៧ ​ខែមនា ​ឆ្នាំ២០២៣ ​រដ្ឋបាលខេត្តកំពង់ធំបានរៀបចំពិធីសន្និបាទបូកសរុបល្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ ​ក្រោមអធិបតីភាព ​ឯកឧត្តម ​ឈុន ​ឈន់ ​ប្រធានក្រុមប្រឹក្សាខេត្ត ​និងឯកឧត្តម ​ងួន ​រតនៈ ​អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ​ព្រមទាំងមានការចូលរួមពីលោកលោកស្រី​ដែលជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជំវិញខេត្ត កម្មវិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ធំ ​។ ក្នុងអង្គសន្និបាទនេះបានឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារដែលអនុវត្តសម្រេចបានក្នុងឆ្នាំ២០២២ ​ទៅលើគ្រប់វិស័យផ្សេងៗដែលជាការដាក់ចេញរបស់រាជរដ្ឋាភិបាលរួមជាមួយនឹងបញ្ហាប្រឈមផ្សេងៗមួយចំនួនទៀតដែលនិងត្រូវដោះស្រាយអនុវត្តបន្តអោយមានប្រសិទ្ធភាព ​និងតម្លាភាព ។ ​គូបផ្សំនិងសន្និបាទនេះដែរក៏មានការពីភាក្សាគ្នាជាក្រុមទៅលើប្រធានបទមួយចំនួនដូចជា ​ការលើកកំពស់គុណភាព ​និងប្រសិទ្ធភាពក្នុងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន, ​ការទប់ស្កាត់ ​និងបង្រ្កាបបទល្មើសធនធានធម្មជាតិ, ​ការដោះស្រាយទំនាស់ដីធ្លី, ​ការផ្តល់សេវាសាធារណៈ ​ទាំងនេះសុទ្ធតែជាធាតុចូល ​និងឬគល់សម្រាប់រដ្ឋបាលខេត្តដាក់ទិសដៅអនុវត្តបន្តរនៅឆ្នាំបន្តបន្ទាប់ទៀត ​។ ​ ​ ​ ​

ព័ត៌មានទាក់ទង